ភ្នំពេញ: ក្រុមញៀនល្បែងបៀរ ២នាក់និងក្រុមអ្នកញៀនកន្ទុយលេខ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្វាយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ នៅចំណុចខាងលើ មានល្បែងស៊ីសង បៀរ និងកត់កន្ទុយលេខ ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានទើប លោក ម៉ក់ ហុង ដឹកនាំកម្លាំងចុះបង្រ្គាបជាក់ស្ដែងឃាត់ខ្លួន បានមនុស្ស១២នាក់ ក្នុងនោះមានប្រុសម្នាក់ ដកហូតបានបៀរ និងក្រដាស់កត់ឆ្នោតមួយចំនួនធំផងដែរ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង១២នាក់ ព្រមទាំងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ៕


មតិយោបល់