កណ្តាល៖ លោក ឌិត ឌីណា អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ដឹកនាំកម្លាំងមន្ត្រីជំនាញ
សហការណ៍ជាមួយកម្លាំងនគរបាលចរាចរណ៍នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ
ដឹកនាំដោយលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ ចុះធ្វើការត្រួតពិនិត្យរថយន្តដឹកដី ដឹកខ្សាច់
និងដឹកទំនិញលើសចំណុះ នៅតាមបណ្តោយផ្លូវជាតិលេខ២ ម្តុំសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមមន្ត្រីជំនាញបានឱ្យដឹងថា យុទ្ធនាការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីរឹតបណ្តឹងការគោរព
និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលរាជរដ្ឋាភិបាលទើបនឹងដាក់ចេញនៅដើមឆ្នាំ២០១៦នេះ។
ប្រភពបន្តថា ការចុះពិនិត្យ និងអប់រំនេះគឺចង់ឱ្យបងប្អូនអ្នករកស៊ីដឹកដី ដឹកខ្សាច់ និងដឹកទំនិញ លើសចំណុំ កែប្រែទម្លាប់របស់ខ្លួន
ដោយងាកមកដឹកតាមចំណុះត្រឹមត្រូវតាមការកំណត់របស់ច្បាប់ ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ដល់ផ្លូវ បរិស្ថាន
និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់