ភ្នំពេញ ៖ ដោយតែលាបថ្នាំប្រភេទម៉េហ្វីន លើសកំរិតបុរសជនជាតិអាមេរិកាំងម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ ត្រូវបានគេប្រទេះឃើញកាលពីម៉ោង៤ល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់លេខ៤១២ ជាន់ទី៤ នៃសណ្ឋាគារ យីហោ (ស៊ាន់អ៊ែនមូន) ដែលមានទីតាំង លេខ៦៨Eo ផ្លូវលេខ១៣៦ ក្រុម១១ ភូមិ១០ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនបរទេសដែលប្រើប្រាស់ថ្នាំញៀនលើសកំរិតដេកស្កាប់នោះឈ្មោះ Keith James Robert អាយុ៣៦ឆ្នាំ ជានជាតិអាមេរិក មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៥៤២៥២៨០៨២ស្នាក់នៅសណ្ឋាគាកើតហេតុ។
បើយោងតាមការបំភ្លឺពីឈ្មោះជឹម ដានី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអនុប្រធានផ្នែកទំនាក់ទំនងភ្ញៀវ នៃសណ្ឋាគារ កើតហេតុបានប្រាប់សមត្ថកិច្ចថាជនបរទេសរងគ្រោះបានមកជួលបន្ទប់សណ្ឋាគារស្នាក់នៅកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៤រសៀលដោយជនរងគ្រោះរូបនោះស្នាក់នៅបានរយៈពេល៤យប់មកហើយលុះដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ ម៉ោង១៥និង២០នាទី អ្នករៀបចំបន្ទប់បានទៅគោះទ្វារដើម្បីរៀបចំបន្ទប់តែពុំឮការឆ្លើយតបក៏អ្នករៀបចំបន្ទប់រូបនោះបានមកប្រាប់ អ្នកមើលការខុសត្រូវសណ្ឋាគារនាំគ្នាឡើងទៅមើលឃើញជនរងគ្រោះដេកស្លាប់ថ្កាប់មុខនៅលើគ្រែពូកក៏រាយការណ៍ប្រាប់សមត្ថកិច្ច តែម្តង។
បន្ទាប់ពីកម្លាំងគណៈកម្មការចំរុះបានសហការគ្នាចុះពិនិត្យធ្វើកោសល្យវិច័យលើកសពជនបរទេសរូបនោះឃើញថាជនរងគ្រោះរូបនោះគាំងបេះដូងស្លាប់ដោយការប្រើប្រាស់សារធាតុញៀនប្រភេទម៉ហ្វីនលើសកំរិត។
បច្ចុប្បន្នសពបានញ្ជូនទៅតម្កល់ក្លាស្សេនៅវត្តស្ទឹងមានជ័យដើម្បីក្រុមគ្រួសារសាច់ញ្ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់