ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២៣១នាក់ ពីបទចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធឺណេត

ភ្នំពេញៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កម្លាំង នគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យ២៣១នាក់ ស្រី២៨នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ិនធឺណេត នៅចំណុចអាគារខុនដូ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ។

ជនសង្ស័យទាំង២៣១នាក់ ជាជនជាតិចិន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យបន្ត៕

មតិយោបល់