កណ្តាលៈ ករណីហិង្សារមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នករត់ម៉ូតូឌុប និងក្រុមផឹកប្រចាំក្រោមស្ពានជប៉ុនក្រុងតាខ្នៅ បើកឆាកប្រយុទ្ធគ្នាគ្រាន់តែមើលមុខឌឺដងដាក់គ្នា។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង៤ និង៨នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ចំណុច គល់ស្ពានជប៉ុនភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ សរ កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ហម សុភា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប ។ ជនល្មើស២នាក់៖ ១-ឈ្មោះ សុខ សាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះស៊ុម សុវណ្ណ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ស្នាក់នៅក្រោមស្ពានជប៉ុនភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ(ឃាត់ខ្លួន)។
សម្ភារៈខូចខាតម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ស្លាកលេខ1CP- 4176(បែកកុងទ័រ,បែកក្បាំង,បែកកាត់ប៊ូខាងក្រោយ)។
វត្ថុតាងចាប់យក ដំបងឈើចំនួន២ប្រវែង០,៦ម៉ែត្រ,រណាអារទឹកកក១ប្រវែង០,៦ម៉ែត្រ,កាំបិតប៉័ងតោចំនួន១,ដែកជើងតុចំនួន២ជាប់គ្នាប្រវែង០,៦ម៉ែត្រ។
លោកអធិការបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានអង្គុយចាំម៉ូយនៅគល់ស្ពានជប៉ុន ពេលនោះក្រុមជនល្មើសក៏បានអង្គុយផឹកស្រាថ្នាំនៅជិតនោះដែរ ហើយបានទាស់សម្តីគ្នាបន្ទាប់មកជនល្មើសទាំង២នាក់ក៏បាននាំគ្នាយកដំបងឈើនិងដំបងដែក កាំបិតប៉័ងតោដេញកាប់
ជនរងគ្រោះតែកាប់អត់ត្រូវ ហើយនាំគ្នាកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតជាច្រើនកន្លែងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅក៏បានឃាត់ខ្លួនជនល្មើសទាំង២នាក់យកមកសាកសួរនៅប៉ុស្តិ៍និងបញ្ជូនបន្តមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនមិនបានយកដំបងនិងកាំបិតវាយម៉ូតូជនរងគ្រោះនោះទេ តែពិតជាបានយកដេញកាប់ជនរងគ្រោះតែអត់ត្រូវនោះទេ។ ចំពោះបញ្ហាគ្រឿងញៀនវិញពួកខ្លួនបានប្រើប្រាស់អស់រយៈពេល៤ឆ្នាំមកហើយ៕
មតិយោបល់