ព័ត៌មានជាតិ

ឃាត់ខ្លួនជនឆបោក២នាក់ តាមដីកាបង្គាប់របស់តុលាការ

ភ្នំពេញ: ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារចាម ផ្លូវ369 ភូមិតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងការិយាល័យបានឲ្យដឹងថា យោតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ 556,557 ថ.ដ.ច.ន ចុះថ្ងៃទី១៨-០៨-២០១៦ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឲ្យឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ទី១.ឈ្មោះ ធឿន សំណាង ភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ ទី២.ឈ្មោះ សុខ សក្តិនីកា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។

ក្នុងដីកានេះ បានចោទជនសង្ស័យទាំង២នាក់ខាងលើ ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២_០៦_២០១៥។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីបំពេញបែបបទតាមនីតិវិធី ត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ចាប់តាមដីកា (1)

ចាប់តាមដីកា (2)

មតិយោបល់