ព័ត៌មានជាតិ

ស៊ាំយ៉ុងបុកម៉ូតូស្មាស់ប៉ើងពីផ្លូវបេតុងធ្លាក់ចូលទឹក បណ្តាលឲ្យបុរសម្នាក់បាក់ជើងម្ខាង!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌លឿងមួយគ្រឿង បានបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ខ្ទាតម៉ូតូប្រហែល៥ម៉ែត្រធ្លាក់ចូលទឹក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-4210 បានធ្វើរដំណើតាមបណ្តោយបេតុង នៅក្នុងភូមិកើតហេតុខាងលើក៏មានរថយន្តសាំយុង ពណ៌លឿងមួយគ្រឿង គ្មានស្លាកលេខ បានធ្វើដំណើតាមផ្លូវខាងលើ បានបើកមកបុកជនរងគ្រោះបណ្តាលឲ្យម៉ូតូខ្ទាតជាង៥ម៉ែត្រ ធ្លាក់ចូលក្នុងទឹក បណ្តាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសជើង ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ខាងរថយន្តក៏បានព្យាយាមបើករត់គេចផងដែរ តែត្រូវបានប្រជាពលរដ្ឋដែលនៅក្បែនោះបានជួយតាមដេញចាប់បានមកវិញ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ រីឯ រថយន្តបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ធ្វើការឃាត់ទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាផងដែរ៕

https://youtu.be/1sCOJrUQYc0

មតិយោបល់