ព័ត៌មានជាតិ

ករណីផឹកស៊ីបង្កសំឡេងរំខាន ដល់អ្នកជិតខាង កម្លាំងនគរបាលចុះធ្វើការណែនាំអប់រំ

ភ្នំពេញ: យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ -លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានឲ្យដឹង នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះថា ឲ្យតែមានសំណូមពរពីប្រជាពលរដ្ឋ ទោះបីយប់ប៉ុនណាក៏កម្លាំងនគរបាលពេញចិត្ត និងបម្រើ , មានទីកន្លែងផឹកស៊ីបង្កសំឡេងរំខានដល់អ្នកជិតខាង មិនអាចសម្រាកបាន នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចចុះធ្វើការណែនាំអប់រំ ភ្លាមៗ បន្ទាប់ពីក្រុមការងារព័ត៌មាន របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទទួលបានខំមិនពីប្រជាពលរដ្ឋ ៕

មតិយោបល់