ព័ត៌មានជាតិ

កាមរីឆ្លាម លឿនខ្លាំងពេកបុកដើមឈើខ្ទេចក្បាលខាងមុខ ប៉ើងមនុស្សស្លាប់យ៉ាងរន្ធត់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក មួយគ្រឿង បើកបរក្នុងល្បឿនលឿនដូចហោះខ្វះការប្រុងប្រយត្ន័ បានបុកដើមឈើពេញទំហឹង បណ្តាលឲ្យខ្ទេចក្បាលរថយន្ត ប៉ើងមនុស្សមកខាងក្រៅស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៣ ខាងកើតប៉ុស្ដិ៍ញ៉ែរញ៉ង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

បច្ចុប្បន្នសាកសពជនរងគ្រោះនៅមិនទាន់មានគេស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ៕

មតិយោបល់