ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងសិប្បកម្មផលិតទុយោ មួយកន្លែងប្រើរយៈពេលជាង៥ម៉ោងនៅមិនទាន់រលត់!

ភ្នំពេញៈ អគ្គីភ័យមួយបានឆាបឆេះឃ្លាំងសិប្បកម្មផលិត ទុយោ មួយកន្លែងយ៉ាងសន្ធោសន្ធៅ​ដោយប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿងនៅមិនទាន់រលត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឃ្លាំងសិប្បកម្មផលិត ទុយោ ដែលមានទីតាំងនៅខណ្ឌ ដង្កោ នេះបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅបំផុត នឹងឈានទៅឆេះស្រុង បើទោះមានកិច្ចអន្តរាគន៍ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ឃ្លាំងសិប្បកម្មផលិតទុយោនេះ មានទំហំប្រមាណ១០០ម៉ែត្រ គុណ៨០ម៉ែត្រ ដែលស្តុកទៅដោយ កាវ និងជ័រ រួមជាមួយម៉ាស៊ីនផលិតទុយោធំៗចំនួន២ តែបើទោះជាយ៉ាងណា ព័ត៌មានបឋមគឺ សិប្បកម្មបានឆេះស្ទើរទាំងស្រុង ហើយបើគិតត្រឹមវេលាម៉ោង៧ព្រឹកនេះ គឺអគ្គិកំពុងបន្តឆាបឆេះនៅឡើយ៕

https://youtu.be/0zyGSOexd64

មតិយោបល់