ភ្នំពេញៈ ប្រជាពលរដ្ឋមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ក៏ប្រទះឃើញសពបុរសម្នាក់ អណ្ដែតលើដងទឹកទន្លេសាប មានសភាពហើមស្អុយរលួយ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅលើដងទន្លេសាប ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ បានរកឃើញកាតមួយសន្លឹកនៅជាប់នឹងសព (ប័ណ្ណសមាជិក ប.ស.ស) មាន ឈ្មោះ សៀមវិសាល ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៩.០៥.១៩៩២ សញ្ជាតិខ្មែរ ភិនភាគនៃសព មានមាឌធំ កម្ពស់ប្រហែល១.៧០ម៉ែត សម្បុរខ្មៅ ពាក់អាវសាច់ក្រណាត់ក្រឡាក្ររ៉ូឆ្នូតខៀវដៃវែង ខោគគីពណ៌ប្រផេះ។
បច្ចុប្បន្នសពត្រូវបានប្រជាពលរដ្ឋស្រង់ដាក់លើគោក ប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុករង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់