ព័ត៌មានជាតិ

ខណ្ឌជ្រោយចង្វារ! ម៉ោង១១និង៣០នាទីព្រឹកទើបមានភ្លើងវិញ

យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១០ និង១៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS៥-F១៥) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរទូរបណ្តាញតង់ស្យុងមធ្យម(MV) ដែលខូច ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា៖ ១.ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង ភូមិទំនប់ខ្មែរ និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប, ២.ភូមិដើមគរ សង្កាត់ព្រែកតាសេក សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១ និង៣០នាទីព្រឹក៕

មតិយោបល់