ព័ត៌មានកីឡា

SEA Games៖ U-22 ថៃ យកឈ្នះ U-22 ទីម័រខាងកើត ត្រឹមតែ ១គ្រាប់(វីដេអូ)

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិថៃអាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ១ទល់០ ដែលនេះជាជំនួបលើកទី២ ប្រចាំពូល B។

ក្រុម U-22 ថៃ បានដាក់សំពាធយ៉ាងខ្លាំងមកលើក្រុម U-22 ទីម័រខាងកើត តាំងពីវគ្គទី១ តែមិនអាចបំប៉ោងសំនាញ់ទីបាន រហូតឈានមកដល់នាទី ៥៩ កីឡាករ Kanitsribumphen Worachit រកបាន ១គ្រាប់ ដែលធ្វើឲ្យថៃ យកឈ្នះ ទីម័រខាងកើត យ៉ាងប្រផិតប្រផើយ ១ទល់០ ហើយទទួលបាន ៣ពិន្ទុ បន្ថែម មកឈរលេខ៣ នៃពូលB។

ខាងក្រោមនេះជាវីដេអូហាយឡាយរវាងក្រុមទាំងពីរ៖

https://www.youtube.com/watch?v=dfmJDcoU4qU

មតិយោបល់