ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅស្រុកស្អាង

កណ្តាល: កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ១១០ ស្ថិតក្នុងភូមិឬស្សី ស្រុកឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់មនុស្ស ២នាក់ និងខូចខាតម៉ូតូចំនួន ២គ្រឿងធ្ងន់។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ គេឃើញមានម៉ូត១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-1443 បើកបរដោយឈ្មោះ អុន ភក្ត្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា C125ស៊េរី ឆ្នាំ២០១៩ ពាក់ផ្លាកលេខ កណ្តាល 1AB-6898 បើកបរដោយឈ្មោះ ពេញ លីហួរ ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ធ្វើដំណើរពីជើងទៅត្បូង ទៅបុកនឹងម៉ូតូខាងលើ បណ្ដាលអ្នកបើកម៉ូតូ ម៉ាកហុងដា ស៊េរីឆ្នាំ២០០៧ ស្លាប់នៅកន្លែង និងភាគីម្ខាងទៀត របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង និងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំចាត់តាមផ្លូវច្បាប់។ ដោយទ្បែកសព ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ អ្នកបើកម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ ២០១៩ ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០០៧ បើកបរក្នុងស្ថានភាពស្រវឹង៕

មតិយោបល់