បន្ទាយមានជ័យៈ បុរស២នាក់ ត្រូវបានអាជ្ញាធរភូមិសហការជាមួយកម្លាំងយោធាធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ស័យថាបានកាប់ស្ត្រីមេម៉ាយម្នាក់ឲ្យស្លាប់ ខណៈកំពុងតែបញ្ជូនទៅមន្ទីរពេទ្យ។
ការឃាត់ខ្លួនធ្វើឡើងនៅម៉ោងប្រមាណ១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៧ ក្នុងភូមិចំការគ ឃុំនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក នូ យ៉ុង មេល្បាត៤កងការពារព្រំដែន៥០៣បានឲ្យដឹងថានៅម៉ោង១និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយផ្តើមចេញពីជនមិនស្គាល់មុខកាប់ទៅស្ត្រីមេម៉ាយម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ហើយបានស្លាប់ខណៈកំពុងដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ស្តី្ររងគ្រោះដែលស្លាប់មានឈ្មោះ ឡុង សាលៀង ហៅកាប៉ោច អាយុ៤២ឆ្នាំជាស្រ្តីមេម៉ាយ២ដងមានកូន៥នាក់ស្រីម្នាក់ រស់នៅមុខក្លោងវត្តប្រាសាទរស្មីចំការគ ភូមិចំការគ ឃុំស្វាយចេក ។
យោងតាមសម្តីកូនប្រុសស្ត្រីរងគ្រោះ បាននិយាយថានៅយប់កើតហេតុនោះគឺមានបុរសម្នាក់បានចូលមកក្នុងផ្ទះហើយលឺសម្លេងជជែកគ្នាក្រោយមកស្រាប់តែមានសម្រែកស្រែកថាឲ្យជួយផងអាធំកាប់ម៉ែហើយ។ ខ្លួនក៏បានស្ទុះមកមើលក៏ឃើញម្តាយដេកដួលលើដីក្នុងថ្លុកឈាម ហើយបានឈ្មោះ វិន ដើរចេញទៅ។
ក្រោយកើតហេតុឈ្មោះ អាធំ អាយុប្រមាណជាង៣០ឆ្នាំ ត្រូវបងប្អូនប្រជាពលរដ្ឋនិងមេភូមិធ្វើការឃាត់ខ្លួនភ្លាមៗនិងបន្តឃាត់ខ្លួនឈ្មោះវិនម្នាក់ទៀតដែលសង្ស័យជាប់ពាក់ពន្ធ័ករណីឃាតកម្មនេះ។ ជនសង្ស័យបច្ចុប្បន្នត្រូវកម្លាំងនគរបាលស្រុកនាំខ្លួនមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក៕





មតិយោបល់