សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ទូរសព្ទដៃ iPhone ឬ iPad ដើរដោយប្រព័ន្ធ iOS 10 ប្រសិនបើធុញទ្រាន់នឹងការលោតជាប់សោអេក្រង់រាល់ពេលដែលខ្លួនចូលទៅកាន់កម្មវិធីខាងក្នុងរបស់វាម្តងៗ និងមិនបារម្ភពីបញ្ហាទិន្នន័យ ឬឯកជនភាពរបស់ខ្លួន អាចចូលទៅដោះសោអេក្រង់ (Lock Screen) នោះចោលបាន តាមវិធីខាងក្រោម៖ ១- បើកដំណើរការកម្មវិធី Settings នៅលើទូរសព្ទ
២- អូសផ្ទាំងកម្មវិធីចុះក្រោម រួចចុចលើ Touch ID & Passcode

៣- វាយបញ្ចូលលេខកូដសម្ងាត់ដែលលោកអ្នកបានប្រើដើម្បីចាក់សោអេក្រង់
៤- ខាងក្រោមផ្នែក “Allow Access When Locked” អ្នកចាំបាច់ត្រូវចុចកុងតាក់បិទ (កុងតាក់បិទ/បើកប្តូរមកពណ៌ប្រផេះ) លើមុខងារ Today View និង Notification View ជាការស្រេច៕

ប្រភពព័ត៌មានៈ igeekblog
មតិយោបល់