ព័ត៌មានជាតិ

ឃើញក្មេងៗអង្គុយចុចទូរសព្ទ! ដើរមកឆក់បានតែរត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរសព្ទពីកូនក្មេង២នាក់ ខណ:កំពុងអង្គុយចុចទូរសព្ទលេង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតូបលក់ខោអាវ ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៊ិន សុផាត ភេទប្រុស អាយុ២២ឆ្នាំ មុខរបនិងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ មុខរបលក់ខាវ ស្នាក់នៅកន្លែងកើតហេតុ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឲ្យទូរសព្ទម៉ាកកាឡាក់ស៊ីអេស៤ ឲ្យកូនតូចៗ២នាក់ចុចលេងហ្គេមនៅតូបលក់ខោអាវ ខណ:កំពុងលេងស្រាប់តែមានជនសង្ស័យម្នាក់ដើមកធ្វើសកម្មភាពឆក់ពីដៃកូនគាត់ហើយព្យាយាមគេចខ្លួនរត់បានប្រហែល៥០០ម៉ែត្រ ស្រាប់តែគាត់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាក់ការតាមផ្លូវច្បាប់៕

//youtu.be/vGKhF58PTDo

មតិយោបល់