ហ្វីលីពីនៈ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា នៅទីក្រុងម៉ានីល សម្រាប់យប់ថ្ងៃទីបីនេះ ប៉ូលិសបានសម្លាប់មនុស្សអស់ ១៣ នាក់ នៅក្នុងសង្គ្រាមបង្ក្រាបថ្នាំញៀន និងឧក្រិដ្ឋកម្មរបស់ប្រធានាធិបតី លោក Rodrigo Duterte ដែលតួលេខមនុស្សស្លាប់នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានកើនទ្បើងដល់ ៨០ នាក់ហើយ។ នេះបើយោងតាមរយៈ សារព័តមាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
នៅដើមសប្តាហ៍នេះ មនុស្ស ៦៧ នាក់ បានទម្លាក់អាវុធសុំចុះចាញ់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល និងខេត្តជាប់រដ្ឋធានីរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រតិបត្តិការបោសសម្អាតដ៏ខ្លាំងក្លាមួយ ដើម្បីបង្ក្រាប និង ទប់ស្កាត់ការគំរាមកំហែងគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមដងផ្លូវ។
ប្រតិបត្តិការនេះដែរ ត្រូវបានធ្វើទ្បើងដោយប៉ូលិស ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មក្នុងស្រុក ដែលភាគច្រើនតែងកើតមាននៅតំបន់អនាធិបតេយ្យ ឬសង្កាត់ ដែលមានចំណូលទាបជាញឹកញាប់។
សូមជំរាបថា ការកើនឡើងនៃការសម្លាប់នេះ បានធ្វើឲ្យមានការថ្កោលទោសពីលោក Leni Robredo អនុប្រធានគណបក្សប្រឆាំង នៅក្នុងប្រទេសនេះផងដែរ៕
មតិយោបល់