ព័ត៌មានជាតិ

ឆក់ទូរសព្ទបានសម្រេច រត់មិនរួច ដៃជាប់ខ្នោះ!..

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឃាត់ខ្លួនបានបន្ទាប់ពីពួកគេឆក់ទូរស័ព្ទអាយហ្វូនហ្វាយពីជនរងគ្រោះបានសម្រេច។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេកាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៨ ចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវ៦០ ក្រុម៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើទី១ឈ្មោះ សន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលទី១ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន)។
ទី២ឈ្មោះភា គេចខ្លួនបាត់។
ចំណែកជនរងគ្រោះឈ្មោះសាន្ត ផល្លីន ភេទស្រី អាយុ១៦ឆ្នាំ រត់តុក្នុងក្លឹបស្នាក់នៅកន្លែងកើតហេតុខាងលើ ទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាកអាយហ្វូនហ្វាយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការនៅក្លឹបរីវើឡាញ បានដើរបណ្តើនិយាយទូរស័ព្ទបណ្តើរ ខណ:មកដល់បន្ទប់ជួលក៏ជួបជនសង្ស័យមានគ្នា២នាក់ម្នាក់ឈ្មោះសនសុភ័ក្រ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានហើយ ហុចឲ្យជនសង្ស័យម្នាក់ទៀតឈ្មោះភាទុកហើយភ្លាមៗនោះជនរងគ្រោះក៏បានស្រែកថាចោរៗឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចសហប៉ុស្តិ៍បានធ្វើការយាមល្បាតក្នុងមូលដ្ឋានក្បែរនោះសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ចាប់ជនសង្ស័យម្នាក់និងម្នាក់យកទូរស័ព្ទគេចខ្លួនបាត់។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

មតិយោបល់