ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងបាញ់៣គ្រាប់ សម្លាប់នារីម្នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ពិតជាសាហាវខ្លាំងណាស់ បន្ទាប់ពីមានខ្មាន់កាំភ្លើង បានបាញ់ចំនួន៣គ្រាប់ សម្លាប់នារីម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងរន្ធត់បំផុត កាលពីនៅវេលាម៉ោង៣និង០៥ នាទីយប់ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ មូល ស៊ីម ភេទស្រី អាយុប្រហែល២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៥នាក់ ប្រុស២នាក់ស្រី៣នាក់ បានចេញពីក្លឹប មីតណាយ ដោយជិះម៉ូតូ២គ្រឿង ដោយម៉ូតូខូចមួយគ្រឿងមិនបញ្ឆេះមិនឆេះ ក៏បណ្ដើរមកឲ្យជាងធ្វើនៅចំណុចកើតហេតុ ខណៈដែលជាងកំពុងធ្វើម៉ូតូ ក៏ស្រាប់តែមានម៉ូតូ២គ្រឿង ម៉ាក់សង់ ពណ៌ខ្មៅមួយគ្រឿង និងម៉ាកស្កុបពីមួយគ្រឿងពណ៌ស មានគ្នាចំនួនបួននាក់ បានឈប់ម៉ូតូនៅមុខតូបក្បែរកន្លែងកើតហេតុ រួចបានទិញទឹកស្ទីងមួយដប នៅពេលនោះជនរងគ្រោះបានស្រែកថា«ឈប់ម៉ូតូខាងនោះមើល មកខាងនេះធ្វើអី!» បន្ទាប់មកជនម្នាក់ក្នុងចំណោមជនសង្ស័យទាំងនោះខឹងក៏បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រួចជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។

ចំពោះភិនភាគជនសង្ស័យ គឺពួកគេជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង និងម៉ាក ស្កុបពី ពណ៌ស មួយគ្រឿង ដោយជនសង្សយ័មានគ្នាចំនួន៤នាក់ មាឌធំៗ។

នៅកន្លែងកើតហេតុ គេឃើញមានបន្សល់ទុកនូវសំបកគ្រាប់កាំភ្លើងចំនួន២គ្រាប់ ត្រូវសមត្ថកិច្ចរក្សាបច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើមមាញឹកក្នុងការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសបន្តទៀត៕

https://youtu.be/hOMp3huS1Oc

មតិយោបល់