ព័ត៌មានជាតិ

ប្រពន្ធដើមខឹងប្តីមិនជួយចញ្ចឹមកូន មកចាក់ប្រពន្ធចុងធ្លាយមាត់

ភ្នំពេញៈ ស្ត្រីជាប្រពន្ធដើមម្នាក់ ខឹងប្តីមិនព្រម ផ្តល់អាហារកិច្ចចិញ្ចឹមកូន បាន ពរកូនជិះរម៉កម៉ូតូទៅដល់ផ្ទះប្រពន្ធចុង បង្កឲ្យមានការឈ្លោះប្រកែកវាយតប់ គ្នា រងរបួសរយះមាត់ប្រពន្ធចុង ចំណែកប្រពន្ធដើមហើមមុខ បង្កឲ្យមានការ ភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ នៅចំណុចផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជាប្រពន្ធចុង និងជាជនរងគ្រោះឈ្មោះ គ្រិប លក្ខិណា អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើត នៅភូមិអូជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ប្រពន្ធដើមជាជនបង្ក មានឈ្មោះ ទូច នឿន អាយុ៣៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ នៅផ្ទះលេខ២៣៩EO ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក មានកូន ចំនួន៤នាក់ ស្រីម្នាក់ និង ប្រុស៣នាក់ ។ ចំណែកបុរសជាប្តី មានឈ្មោះ ហ៊ុយ ចាន់ឌី អាយុ៤១ឆ្នាំ មុខរបរ ស៊ីឈ្នួល បើករថយន្តដឹកដី មានស្រុក កំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីប្រពន្ធដើមបាននិយាយទាំងទឹកភ្នែក រៀបរាប់ប្រាប់ថា រូប គាត់និងប្តីបានរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីរយៈពេល២១ឆ្នាំមកហើយ បង្កើតបានកូន៤នាក់ កូនប្រុស៣នាក់ និង កូនស្រី អាយុ៩ខែប៉ុណ្ណោះ។ ការ រស់នៅ ជាមួយ បុរស ជា ប្តី ពុំដែល ផ្តល់ សេចក្តីសុខ ទេ នៅ ពេល ខឹង ម្តង ៗ ប្តី តែងតែ វាយ ចានឆ្នាំង បោកប្រាស់ របស់របរ នៅ ក្នុងផ្ទះ បែកបាក់ ស្ទើរ គ្មាន សល់ ។ នៅ ចុងឆ្នាំ ២០១៦ ប្តី របស់ គាត់ បាន លួច ទៅ មាន ស្រី ថ្មី ហើយ បាន លែងលះ ជាមួយ គាត់ ត្រឹម សង្កាត់ ទៅ យកប្រពន្ធ ចុង ម្នាក់ ទៀត ដែល ជា ស្ត្រី មេម៉ាយ កូន មួយ ហើយ សន្យា ថា នឹង ជួយ ចិញ្ចឹម កូន ក្នុង មួយ ខែ ៣០០ ដុល្លារ ប៉ុន្តែ ចាប់តាំងពី បាន ទៅ រស់នៅ ជាមួយ ប្រពន្ធចុង មក មិន ដែល ផ្តល់ ប្រាក់ កាក់ តាម ការ សន្យា ទេ គឺ បាន ត្រឹមតែ ឲ្យ កូន ម្តង ពីរ ទៅ បី ម៉ឺន រៀល តែ ប៉ុណ្ណោះ ។ ដោយសារ តែ អត់ មាន ប្រាក់ សម្រាប់ ចិញ្ចឹម កូន តូច ៗ នោះ រូប គាត់ បាន ទូរស័ព្ទ ទៅ ប្តី សួរនាំ រឿង លុយកាក់ ស្រាប់តែ ប្តី ហុច ទូរស័ព្ទ ឲ្យ ប្រពន្ធចុង និយាយ ជាមួយ ហើយ ជេរ ប្រមាថ គាត់ ទៀត ធ្វើ ឲ្យ គាត់ ឈឺចិត្ត ពេក បាន ពរ កូន និង យក កូនប្រុស អាយុ ៧ ឆ្នាំ ម្នាក់ ទៅ ជាមួយ ជិះ រ៉ឺ ម៉ក ម៉ូតូ ទៅ ដល់ ផ្ទះ ប្រពន្ធចុង ដើម្បី សួរនាំ ឲ្យ បាន ច្បាស់ ។

ប្រភពដដែល បាន បន្ត ទៀត ថា ៖ ពេល គាត់ ជិះរម៉ក ម៉ូតូ ទៅ ដល់ ផ្ទះ ប្រពន្ធចុង បាន ជួប ប្តី និយាយ គ្នា ខឹង ពេក គាត់ បាន ទះកំផ្លៀង បុរស ជា ប្តី ២ ដៃ ទាំង ដៃ នៅ ពរ កូនស្រី ជាប់ ស្រាប់តែ ប្រពន្ធចុង ស្ទុះ មក ឈ្លោះ ប្រកែក ជាមួយនឹង បាន ប្រវាយប្រតប់ គ្នា ធ្វើ ឲ្យ គាត់ យក កូនកាំបិត វាសដៃ ត្រូវ ចំ មាត់ ប្រពន្ធចុង ចំណែក រូប គាត់ ត្រូវ ប្រពន្ធចុង វាយ ហើម មុខ ដែរ តែ បុរស ជា ប្តី មិន បាន ជួយ អន្តរាគមន៍ ។

តាម សម្ដី នារី រង គ្រោះជា ប្រពន្ធចុង បាន អះអាង ថា គាត់ បាន ស្គាល់ បុរស ជា ប្តី ក្រោយ នេះ តាម រយះ មិត្តភក្តិ ណែនាំ ឲ្យ ស្គាល់គ្នា តាំងពី ខែធ្នូ ឆ្នាំ ២០១៦ មក ម្ល៉េះ បន្ទាប់ មក គាត់ បាន ចាប់ដៃ គ្នា រកស៊ី និង រស់នៅ ជាមួយ គ្នា មិន ទាន់ បាន រៀប ការ ទេ ពួក គាត់ នឹង រៀប ការ នៅ ពេល ខាង មុខ នេះ ។

ក្រោយ ពេល កើតហេតុ សមត្ថកិច្ច បាន ចុះ ទៅ អន្តរាគមន៍ បាន ហៅ នារី រង គ្រោះជា ប្រពន្ធចុង ប្រពន្ធដើម និង បុរស ជា ប្តី ទៅ សួរនាំ នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ចោម ចៅ ដោយ មុន ដំបូង ខាង ជន រង គ្រោះ ចង់ ដាក់ ពាក្យបណ្តឹង តែ មានការ សម្របសម្រួល គ្នា ទើប មិន បាន ប្តឹងផ្ដល់ ទេ គ្រាន់តែ ឲ្យ សមត្ថកិច្ច អប់រំ ណែនាំ ឲ្យ ឈប់ មក រករឿង គាត់ ទៀត និង ទាមទារ សំណង ជម្ងឺ ចិត្ត ចំនួន ១ លាន រៀល ប្រពន្ធដើម យល់ព្រម សង សំណង ១ លាន រៀល តែ កាត់ យក ប្រាក់ខែ របស់ ប្តី ដែល ត្រូវ ចិញ្ចឹម កូន ។
ទោះបីជា យ៉ាងណា ស្ត្រី ជា ប្រពន្ធដើម ទទូច ទាមទារ សុំ ឲ្យ បុរស ជា ប្តី ជួយ ផ្តល់ ប្រាក់ ចិញ្ចឹម កូន ផង ៕

មតិយោបល់