ព័ត៌មានកីឡា

ពេលឈ្នះពានថាសសើរមិនដាច់ពីមាត់ Asensio និង Benzema តែអ្នកទាំងអស់គ្នា ភ្លេចពីអ្នកចាំទីម្នាក់នេះទេដឹង(វីដេអូ)

ក្រោយពីក្រុម Real Madrid បានយកឈ្នះក្រុម Barcelona ក្នុងលទ្ធផល ២-០ សរុបទាំង២ជើង ៥-១ កន្លងមក គ្រប់បណ្តាញសង្គមទាំងអស់ បានសរសើរមិនដាច់ពីមាត់ ចំពោះ កីឡាករវ័យក្មេង Marco Asensio និងខ្សែប្រយុទ្ធឆ្នើម Karim Benzema ដែលបានរកគ្រាប់បាល់ឲ្យក្រុម Real Madrid ។

យ៉ាងណាវិញ យើងទាំងអស់ ហាក់ដូចជាភ្លេចនូវអ្នកចាំទីដ៍ល្អ របស់ក្រុម Real Madrid គឺ Keylor Navas ដែលបានរារាំងគ្រាប់បាល់ មិនឲ្យក្រុម Barcelona ទម្លាយសំណាញ់ទី របស់ Real Madrid បានឡើយ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុម Barcelona ជើងទី២នេះ Navas ធ្វើបានយ៉ាងល្អ ដោយមិនឲ្យកីឡាកររបស់ក្រុម Barcelona រកបាន១គ្រាប់ឡើយ។ ជាពិសេសនោះ នៅក្នុងតង់ទី២ Barcelona បានវាយលុកយ៉ាងខ្លាំងលើក្រុម Real Madrid ដោយមានគ្រាប់ស៊ុតចំៗទី ជាច្រើនលើក។

តែការស៊ុតទាំងអស់នោះ ត្រូវបាន Navas សង្រ្គោះបានទាំងអស់ ស្របពេលដែលបាល់ខ្លះ អាចចូលទីផងដែរ តែត្រូវបាន Navas សង្រ្គោះបាន និងការធ្វើមិនបានល្អរបស់ Luis Suarez រួមទាំង Lionel Messi ផងដែរ។ ដូច្នេះហើយ Keylor Navas គឺជាអ្នកសង្រ្គោះបាល់ដ៍ល្អសម្រាប់ក្រុម Real Madrid ក្នុងជំនួប ជើងទី២ Spanish Super Cup ជាមួយ Barcelona នេះ។

តោះ! មកទស្សនា ការសង្រ្គោះបាល់ របស់ Navas ក្នុងជំនួប ជាមួយ Barcelona កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ៖

https://www.youtube.com/watch?v=RvAPzYwX70o

https://www.youtube.com/watch?v=ZIsGXglcv1g

មតិយោបល់