ព័ត៌មានជាតិ

រថយន្តបើកលឿនបុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម!

ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបរបញ្ជ្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ចំណុចខាងមុខហ្ការ៉ាស់សាំងឈ្មោះ ឡោ ចន្ធី ស្ថិតនៅក្នុងភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ប្រភេទឡានចំណុះ១១តោនពាក់ផ្លាកលេខ ភ្នំពេញ3C-0376 បើកបរដោយឈ្មោះ មុត គារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃឃ្នៃ ឃុំស្រែង៉ែ ស្រុកជុំគីរី ខេត្តកំពត បើកបរពីលិចទៅកើត ព្រៃវែងទៅស្វាយអន្ទរ និងអ្នកបើកបរម៉ូតូឈ្មោះ ចេះ ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បើកបរម៉ូតូពីកើតទៅលិច ម៉ូតូម៉ាកហុងដាឌ្រីម០៧ ពណ៌ខ្មៅ មានផ្លាកលេខ ព្រៃវែង1D-0566 អ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានរក្សាទុករថយន្តនិងម៉ូតូនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធីចំពោះអ្នកបើកបររថយន្តជំនាញបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់