ព័ត៌មានជាតិ

រថយន្ត២គ្រឿងប៉ះគ្នាបន្តិចបន្តួចសោះ! ឈានដល់ការបង្កទៅជាហិង្សាវាយគ្នាផ្អើលពេញផ្លូវ

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ឈានទៅជាការបង្កទៅជាអំពើហិង្សា។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៥នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើខ្នងទំនប់ចាន់ថ្នាលផ្លូវលេខ១៤៤០ ភូមិគោកស
ណ្ដែក ឃុំក្រាំងចេក បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ណាំ តឿ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិត្រពាំងខ្នារ ឃុំយុទ្ធសាមគ្គី ធ្វើដំណើរ ស្របទិសគ្នាពីត្បូងទៅជើង ដល់ចំណុចខាងលើបានវ៉ាប្រជែង និងកៀរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខភ្នំពេញ 2AE-5639 បើកបរដោយឈ្មោះ ស៊ីម ចាន់ធី ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ធ្វើដំណើរស្របទិសគ្នា បង្កការខូចខាតផ្នែកទ្វាខាងឆ្វេងនៃរថយន្តពណ៌សខូចទាំងស្រុង។

ចំពោះករណីនេះ ឈ្មោះ ស៊ីម ចាន់ធី បានចុះពីលើរថយន្តទៅវាយឈ្មោះណាំ តឿ ខណៈដែលកម្មករបានឃាត់មិនឲ្យវាយគ្នា ស្របតែឈ្មោះស៊ីម ថន បើករថយន្តដឹកកម្មករមកពីក្រោយឈប់ខាងមុខរថយន្ត បង្ក បានកាន់ដែកមកវាយទៅលើជនរងគ្រោះ ឈ្មោះ ណាំ តឿ បណ្ដាលរបួសចំពីក្បាល។
ក្រោយពេលកើតហេតុ រថយន្ត២គ្រឿងនិងឃាត់មុខ សញ្ញាសង្ស័យ បញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់