ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះចាប់ឡានចតអត់សណ្តាប់ធ្នាប់នៅមុខផ្សារលើបានរថយន្តចំនួន ៩គ្រឿង និងម៉ូតូកង់បី ចំនួន ២គ្រឿង យកមកទុកនៅសាលាក្រុង។
ជាវិធានការ ៖ រថយន្តទាំង៩គ្រឿង និងម៉ូតូកង់បី២គ្រឿង នឹងរក្សាទុកនៅសាលាក្រុងចំនួន ១០ថ្ងៃ។ លុះគម្រប់ ១០ថ្ងៃហើយនោះ ម្ចាស់រថយន្ត និងម៉ូតូ អាចមកទទួលយកឡាន និងម៉ូតូវិញបាន។ ប៉ុន្តែត្រូវចូលរួមចុះធ្វើការងារសណ្តាប់ធ្នាប់ ជាមួយមន្ត្រីរដ្ឋបាលក្រុង ១ថ្ងៃសិន ទើបប្រគល់ឡាន និងម៉ូតូវិញ ដោយពុំពិន័យជាថវិកាឡើយ៕
មតិយោបល់