ព័ត៌មានជាតិ

មានអ្នកណាបាត់កូនប្រុសទេ? ក្មេងប្រុសម្នាក់លង់ទឹកស្លាប់នៅខេត្តកណ្តាល

កណ្តាលៈ សាកសពមានភាព រលួយទៅហើយ បន្ទាប់ពីបុរសម្នាក់ប្រទះឃើញអណ្តែតទឹកទើរមកនៅក្បែរច្រាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅច្រាំងមាត់ទន្លេមេគង្គចំណុចដីឈ្មោះ សេង ញ៉ាញ់ ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពព័ត៌មានពីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ក្មេងរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤ឆ្នាំ ជនជាតិខ្មែរ។

បើតាមសាក្សីបានដឹងថា នៅវេលាម៉ោងនិងថ្ងៃ ខែ ឆ្នាំដដែល ឈ្មោះ ដូ យ៉ាំង ឡុង ជនជាតិវៀតណាម បានប្រទះឃើញសាកសព កូនក្មេងអណ្តែតទឹក នៅមាត់ទន្លេ ចំណុចដីឈ្មោះ សេង ញ៉ាញ់ ក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ដែលមានភាព រឡេះរលួយទៅហើយ បន្ទាប់មកក៏បានទូរសព្ទ មកប្តឹងនគរបាលប៉ុស្តិ៍ កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងជំនាញស្រុកនិង មេឃុំ មេភូមិ ពេទ្យមណ្ឌលសុខភាព បានពិនិត្យសាកសពក្មេង ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ
មែន។

សាកសពបានកប់នៅចំណុចមាត់ទន្លេ ដើម្បីរក្សាទុកជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់