ព័ត៌មានជាតិ

ជិះម៉ូតូលឿនបុករថយន្តដឹកដីដួលបាក់ធ្មេញមួយគ្រាប់ហើមថ្គាមសាច់ញាតិទារ ១០០០ដុល្លារ ដើម្បីព្យាបាលមិនត្រូវគ្នាជំនាញវាស់វែងរក្សាទុក

ភ្នំពេញ: នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បុករថយន្ដដឹកដីខ្សាច់ដួលបាក់ធ្មេញមួយគ្រាប់ និងហើមថ្គាម ខណ:ពេលឈប់ដើម្បីឲ្យរថយន្តផ្សេងទៀត ធ្វើដំណើរ សាច់ញាតិទារសំណងព្យាបាល ១០០០ដុល្លារ ចរចារមិនត្រូវជំនាញវាស់វែងយកទៅរក្សាទុក ហេតុការណ៍នេះស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-1741 បើកដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ។
រថយន្តដែលឈប់ដើម្បីឲ្យរថយន្តដ៏ដៃទៀតម៉ាក ហ៊ីយ៉ាន់ដាយ​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-7329។

ដំណើររឿង៖ នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកឆ្លងផ្លូវជាតិលេខ៥ ពីកើតទៅលិចខណ:ពេលរថយន្តបើកដល់ចំណុចទ្រូងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងយ៉ាងលឿន បុករថយន្តពីឆ្វេងបណ្តាលឲ្យដួលបាក់ធ្មេញហើមថ្គាម ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកសុខសាន្ត បន្ទាប់មកមានដំណាងជនរងគ្រោះដែលត្រូវជាពូ និងម្តាយមីង បានមកសម្របសម្រួលជាមួយភាគីខាងរថយន្ត ដោយទាមទារ១០០០ដុល្លារ ដើម្បីព្យាបាលក្មួយ និងជួសជុលម៉ូតូតែ ដោយសារភាគីដំណាងរថយន្តមិនព្រម ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏រាយការណ៍ប្រាប់ជំនាញវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់