កោះកុងៈ លោកអធិការរងស្រុកស្រែអំបិល ទទួលផ្នែកសេនាធិការ បានប្រាប់Post News ថា មានករណីគ្រោះចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងមនុស្សដើរថ្មើរជើង បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវ៤៨ បង្គោល១២-១៣ ក្នុងភូមិ សាលាម្នាង ឃុំបឹព្រាវ ស្រុកស្រែអំបិល ខេត្តកុងកោះ។
រថយន្តបង្កម៉ាករ៉េនតូ ពណ៌ក្រហម ពាក់ស្លាកលេខ ខាងមុខ3A-0877និងកន្ទុយ4A-1236 អ្នកបើកបររត់គេចបាត់។ ធ្វើដំណើរពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុ មានមនុស្សដើរកាត់ឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យឡានបុករងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ជនរងគ្រោះឈ្មោះ សា រឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយឃុំបឹងព្រាវ។
ក្រោយពេលកើតហេតុ រថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយ៕




មតិយោបល់