ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យប្រុសស្រី៥នាក់របួសធ្ងន់ស្រាល

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូដែលមានទិសដៅបញ្រ្ចាសគ្នា ធ្វើឲ្យរងរបួស៥នាក់ ធ្ងន់៣នាក់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១១០ ចំណុចបង្គោលភ្លើងលេខP៥៣.០០៩ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ខាងត្បូងវត្តត្រពំាងជ្រៃ ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះបើកម៉ូតូបង្កឈ្មោះ អេង ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1R-5475 ក្នុងទិសដៅពីជើងទៅត្បូង(ច្បារអំពៅ.ព្រែកជ្រៃ) រងរបួសធ្ងន់ ត្រូវក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ មានឌុបគ្នា២នាក់ ទី១ឈ្មោះ ជឹម លិញ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំ ជាមួយគ្នា រងរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម និងទី២ឈ្មោះ ចំរើន ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខ
របរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។

អ្នកបើកម៉ូតូរងគ្រោះម្ខាងទៀតឈ្មោះ លី យ៉ាំងកាយ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិ សង្កាត់ បឹងស្នោ បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-9487 ក្នុងទិសដៅពីត្បូងទៅជើង(ព្រែកជ្រៃ ច្បារអំពៅ) រងរបួសធ្ងន់ ត្រូវបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម មានឌុបប្រពន្ធឈ្មោះ ង្វៀង ធីគីម អាយុ៦០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅជាមួយគ្នា រងរបួសស្រាល។

ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូស៊េរី២០១៥ ពាក់ស្លាកលេខ កណ្ដាល1R-5475 បើកបរមិនប្រកាន់ស្ដាំ វ៉ាម៉ូតូ១គ្រឿងដែលបើកពីមុខ រួចទៅបុកម៉ូតូ១គ្រឿង ដែលបើកបរមានទិសដៅបញ្រ្ចាសគ្នា បណ្ដាលធ្វើឲ្យរងរបួសទាំងសងខាងតែម្ដង ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុបាន ធ្វើការវាសវែង រួចយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្តចាត់ការ តាមនិតិវិធីច្បាប់៕

មតិយោបល់