ព័ត៌មានជាតិ

ប្រធាន​សន្តិសុខ​ឯកជន ប្រចាំ​មន្ទីរពេទ្យ​រុស្ស៊ី ព្រួត​វាយ អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស ម្នាក់​បែកក្បាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ អ្នកយក​ព័ត៌មាន របស់​ស្ថានីយ​ទូរ​ស្សន៍ ហង្ស​មាស ផ្នែក​សន្តិសុខ ម្នាក់ ត្រូវបាន​ប្រធាន សន្តិសុខ​ឯកជន ប្រចាំ​មន្ទីរពេទ្យ​រុស្ស៊ី ឈ្មោះ កើត ផល្លី អាយុ ៤០​ឆ្នាំ និង​កូនប្រុស ព្រមទាំង​កូនចៅ ព្រួត​វាយ​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម ហើយ​ត្រូវ​ចាប់ឃុំខ្លួន អស់​ជាង​១​ថែម​ទៀត ។ ហេតុ​ភ្ងាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ ២០១៤ នៅ​ចំណុច​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

​យោងតាម នាយក​ព័ត៌មាន របស់ ស្ថានីយ​ទូរ​ស្សន៍ ហង្ស​មាស បានឲ្យដឹងថា បុគ្គលិក​របស់​លោក ដែល​ជា​ជនរងគ្រោះ​ត្រូវ​គេច​វាយ​បែក ក្បាល​នោះ ឈ្មោះ ឡេង សុវណ្ណ​សុធា ជា​បុគ្គលិក​យក​ព័ត៌ មាន​ផ្នែក សន្តិសុខ​ពេលយប់ ហើយ​បញ្ហា​នេះ​គឺ គ្រាន់តែ បុគ្គលិក របស់​លោក​ចុះ​ទៅ ថត​រូបភាព និង​យក​ព័ត៌មាន​ពាក់ព័ន្ធ នឹង​ស្ត្រី​ម្នាក់ ដែល​មាន​កូន​ឈឺ​ស្លាប់ ហើយ​ត្រូវ​ការយក រថយន្ត​មក​ដឹក​សាក សព​ចេញ ពី​មន្ទីរ​ពេទ្យរុស្ស៊ី តែប៉ុណ្ណោះ តែ​បែរជា​ត្រូវ​ក្រុម​សន្តិសុខ​ឯកជន ប្រចាំ​មន្ទីរពេទ្យ​រុស្ស៊ី មក​ចាប់​និង​វាយ​បណ្តាលឲ្យ​បែកក្បាល់​ហូរឈាម រួច​ថែមទាំង​ចាប់​បុគ្គលិក​យក​ព័ត៌មាន​គាត់ ទៅ​ឃុំខ្លួន​ជិត​មួយ​ម៉ោង​ទៀត ដូចជា​អ្នកយក​ព័ត៌មាន​ខាងលើ​នេះ​ជា​ជនល្មើ​សចឹង ។

​តាម​ការនិយាយ​របស់​ជនរងគ្រោះ ឡេង សុវណ្ណ​សុធា បានឲ្យដឹងថា មុនពេល​កើតហេតុ រូបគេ​និង​អ្នកកាសែត ក្នុង​ស្រុក​ម្នាក់​ទៀត បាន​ចុះ​ទៅ​យក​ព័ត៌មាន នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដោយសារតែ មាន​ស្ត្រី​ម្នាក់ មិនមាន លុយ​ឲ្យ​ពេទ្យ នៅ​ពេល​កូន​ឈឺ​ស្លាប់ ហើយ​ត្រូវ​ការដឹកចេញ ពី​មន្ទីរពេទ្យ​ដើម្បី​ដឹក​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ តែ​ស្ត្រី​នោះ​គ្មាន​លុយ ក៏​បាន​ទេ​ទូរស្ទ​ព័​ទៅ​វិទ្យុ​ក្នុងស្រុក​មួយ ហើយ​ខណៈ ដោយ​រូបគាត់​គឺជា​អ្នកយកព័ត៌មាន​ឭ​ព័ត៌មាន​នេះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ថត​យក រូបភាព​ដើម្បី យក​មក​ផ្សាយ ។​តែ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នោះ ស្រាប់តែ ស្ត្រី​ម្នាក់​ជា​ប្រធាន​សន្តិសុខ ឯកជន​របស់ ក្រុមហ៊ុនហ្គា​រូដា បាន​ហាមឃាត់ មិន​ឲ្យ​ថត​យក​ព័ត៌មាន​និង​រារាំង​យ៉ាងខ្លាំង ស្រាប់តែ​ស្ត្រី ប្រធាន​សន្តិសុខ​ឯកជន ប្រចាំ​មន្ទីរពេទ្យ​រុស្ស៊ី ខាងលើ បាន​នាំ​កូនប្រុស​របស់​ខ្លួន និង​កូនចៅ របស់​គាត់​មក ព្រួត​វាយ ទៅ​លើ​រូបគាត់​ដោយ​យក​វិទ្យុទាក់ទង វាយ​ក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម និង​ចាប់យក​កាម​មេ​រ៉ា រួម​ទាំង​ទូរស្ទ​ព័ ពី​គាត់ អស់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ត្រី​ជា​ប្រធាន​សន្តិសុខ​ឯកជន នេះ ក៏​បញ្ចា ឲ្យ​កូនចៅ​របស់​គេ​ចាប់​គាត់​យក ទៅ​ឃុំខ្លួន នៅ​ស្នាក់កា រ​របស់​គេ​ទៀត​។

​ដោយ​ក្នុង​ហេតុ​ការណ៏​នេះ​បុរស​ម្នាក់​ដែល​ជា​អ្នកយក​ព័ត៌មាន ម្នាក់ទៀត មិន​ត្រូវបាន​គេ​ចាប់ ខ្លួន ក៏​ទៅ​រក​កម្លាំង​សមត្ថកិច្ច ឲ្យ​ចុះ​ជួយ​នៅ​កន្លែង ភ្លាមៗ ។ ដោយ​លែ​ក ក្រោយ​កើតហេតុ ស្ត្រី​ជា​ប្រធាន​សន្តិសុខ​ឯកជន និង​ជា​ជនបង្ក ត្រូវបាន​កម្លាំង នគរបាល ខណ្ឌចំការមន ឃាត់ខ្លួន ទៅ​យក​ទៅ​ធ្វើ​ការសាកសួ​រន​និង​អធិការ ដ្ឋា​ន នគរបាល​ខណ្ឌ ចំការមន ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។​

មន្ត្រី​នគរបាល​នៃ​អធិការ ដ្ឋា​ន នគរបាល​ខណ្ឌ ចំការមន ក៏​បានឲ្យដឹងថា ចំពោះ​បញ្ហា​នេះ​ខាងលើនេះ គឺ​ជនបង្ក​បាន​ធ្វើ​ការដោះស្រាយ​គ្នា​ជាមួយ និង​ជនរងគ្រោះ ជា​សំ​សងលុយ​ចំនួន​២០០០​ដុល្លារ​ដើម្បី បញ្ចប់រឿង ផងដែរ ៕
2014-07-21_100600
2014-07-21_100756

មតិយោបល់