ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ឲ្យដឹងថា ដើម្បីជួយសម្រួលដល់ការចំណាយលើមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់បងប្អូននោះ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យបងប្អូន កម្មករ កម្មការិនីទាំងអស់ ជិះរថយន្តក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ របស់រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតតម្លៃសេវា (Free) រយៈពេល២ឆ្នាំង គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារនឹងទទួលបានសេវានេះភ្លាម ៖
ព័ត៌មានជាតិ
មតិយោបល់