កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់ ខណៈដែលពួកគេចេញមកពីកម្មវិធីជប់លៀងវិញ ស្រវឹងបើកម៉ូតូបុករបាំងចែកទ្រូងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៧ នៅចំណុចលើផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកថី ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1B-0632 បេីកបរដោយឈ្មោះឡេង ប៊ុនលីម ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិពោធិ៍លេី ឃំុត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកេីតហេតុ) និងអ្នករួមដំណេីរ ឈ្មោះ ម៉េង សុខឃាម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃំុរួមគ្នា មិនពាក់មួកសុវត្ថិភាព (រងរបួសធ្ងន់) បានបើកបរពីទិសខាងត្បូងសំដៅទៅជេីង ក្នុងស្ថានភាពស្រវឹងស្រាផង លុះមកដល់ចំណុចខាងលេី បានបុកនឹងរបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ហេីយត្រូវបានរថយន្តសាមុយ របស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកយកទៅមន្ទីីរពេទ្យជ័យជំនះ ដេីម្បីសង្គ្រោះ។ រីឯសាកសពត្រូវបានរថយន្តសាមុយ ស្នងការដ្ឋាននគបាលខេត្តកណ្តាល និងក្រុមគ្រួសារដឹកយកទៅគេហដ្ឋានដើម្បីធ្វេីបុណ្យតាមប្រពៃណី ។
សូមជំរាបថា ជនរងគ្រោះបានមកពីកន្លែងធ្វេីផ្ទះឲ្យគេ ហេីយមានកម្មវិធីជប់លៀងផង បានផឹកស្រាស្រវឹង ទើបបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើងតែម្តង៕
មតិយោបល់