ព័ត៌មានជាតិ

Update៖ RANGE ROVER បើកឆ្លងផ្លូវមិនទាន់ផុត ក៏ត្រូវម៉ូតូ១គ្រឿងបោះពួយយ៉ាងលឿន បុកពេញទំហឹង បណ្តាលឲ្យរងរបួសខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តម៉ាកRang Roverពីចំហៀងពេញទំហឹង ខណៈរថយន្តបើកឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហពន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តម៉ាកRang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AB -6036 បើកបរដោយបុរសម្នាក់និងរួមដំណើរប្រពន្ធកូនធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ផ្សារព្រៃទា បំណងយកកូនទៅមន្ទីរពេទ្យ ខណៈមកដល់ចំណុចផ្លូវ មហាវិថីសហព័ន្ធរុស្ស៊ី ក៏បានឆ្លងផ្លូវបត់ទៅកើត ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FD-2261 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងចំផ្នែកខាងឆ្វេងនៃកង់មុខរថយន្តបណ្តាលឲ្យបោកផ្ទុបនិងរថយន្តរងរបួសធ្ងន់។

ក្រោយកើតហេតុរថយន្តសង្គ្រោះបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ៕

https://youtu.be/oA2pNkW1XuM

មតិយោបល់