ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក ធុនត្រា ស្លាកលេខ ភ្នំពេញ 2Q-4111 បុកកង់សិស្សសាលាបឋមសិក្សាចក ស្លាប់២នាក់ក្រោយបញ្ជូនទៅពេទ្យ

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-4111 បានបុកជាមួយកង់ក្មេងសិស្សសាលាបឋមសិក្សាចក ដែលកំពុងជិះគ្នា២នាក់ ម្នាក់មានអាយុ៦ឆ្នាំ និងម្នាក់ទៀតមានអាយុ៩ឆ្នាំ បណ្តាលឲ្យស្លាប់ទាំង២នាក់ ក្រោយពីបញ្ជូនម្នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក និងម្នាក់ទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៦-១២៧ ភូមិចក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបរថយន្តបានចុះគេចខ្លួនបាត់សល់តែរថយន្តតែប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់