ព័ត៌មានជាតិ

Nokia Lumia 520 ជួយ​បង្កើត​ទីផ្សារ Nokia នៅ UK(មានវីដេអូ)

Nokia Lumia 520 ជា​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​របស់​ក្រុមហ៊ុន Nokia ដែល​បាន​បង្ហាញខ្លួន​កាលពី​ខែមេសា ហើយ​បច្ចុប្បន្ន​មាន​លក់​ស្ទើរតែ​គ្រប់​ទីផ្សារ​ពិភពលោក​។
​ថ្មីៗ​នេះ មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា Nokia Lumia 520 ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ភាព​ពេញនិយម​ជាងគេ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Windows Phone 8(WP8)​។​
​យោងតាម​ទិន្នន័យ​ស្រាវជ្រាវ​របស់ Kantar WorldPanel បាន​ឲ្យ​ដឹងថា Nokia Lumia 520 បាន​ជួយ​បង្កើត​ទីផ្សារ​ស្មា​ត​ហ្វូ​ន Nokia នៅក្នុង​ចក្រភព​អង់គ្លេស​ឲ្យ​កើនឡើង ១០​ភាគរយ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ផងដែរ​។​
​ក្នុងចំណោម​ទីផ្សារ​ស្មា​ត​ហ្វូ​ន Windows Phone នៅក្នុង​ចក្រភព​អង់គ្លេស Nokia Lumia 520 មាន​ទីផ្សារ ១២,៤​ភាគរយ Nokia Lumia 800 មាន ១៦,១​ភាគរយ Nokia Lumia 920 មាន ៩,៦​ភាគរយ និង HTC 8S មាន ១២,៨​ភាគរយ​៕

Nokia lumia 520

មតិយោបល់