កណ្តាលៈ បុរសម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈដែលកម្លាំងនគរបាលស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញកាំភ្លើង១ដើម និងគ្រាប់ចំនួន១០គ្រាប់។
ហេតុការណ៍ឃាត់ខ្លួននេះបានកាលពីវេលាម៉ោង៦ និង៣០នាទី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចកំពង់ដរ អរិយក្សត្រ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលស្រុកល្វាឯម បានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ កាន់ គឹមហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ អាវុធ១ដើមម៉ាកឡុក CF98-9លេខ006532.07.236 ផលិតនៅប្រទេសចិនគ្រាប់ចំនួន ១០ គ្រាប់ មួក១( បញ្ជាការដ្ឋានអង្គរក្ស)។
កម្លាំងនគរបាលស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ (គោលដៅចំណុចខ្ពស់)កំពង់ដរអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលបានត្រួតពិនិត្យ ជនសង្ស័យជិះម៉ូតូម៉ាកស្មាក់ ពណ៌ខ្មៅ ស៊េរី០១០ ស្លៀកពាក់ខោអាវស៊ីវិល ធ្វើដំណើរ ឆ្លងកាត់គោលដៅត្រួតពិនិត្យក្នុងគោលបំណងឆ្លងទូកដរ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ៧ ដើម្បី សាកសួរ ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់