ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់។
វត្ថុតាងដកហូតរួមមាន៖
១.រថយន្ត Iexus570 មួយគ្រឿង
២.ទូរស័ព្ទ១០គ្រឿង
៣.កាត ធនាគារ ១៣
៤.លិខិត ឆ្លងដែន៣ក្បាល
៥.អត្តសញ្ញណប័ណ្ណចិន៤ច្បាប់
៦.កាបូបស្ពាយ១
៧.ខ្សែរិត ១ដុំ
បច្ចុប្បន្ននគរបាលខេត្ត នាំយកជនសង្ស័យ ទៅសាកសួរ ដើម្បីចាត់ការបន្តនិតិវិធី៕
មតិយោបល់