ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកស្តារិចមួយគ្រឿង បើកក្នុងល្បឿនលឿន បួងចង្កូតគេចពីម៉ូតូនៅខាងមុខ២គ្រឿង បណ្តាលឲ្យជ្រុលទៅបុកនឹងបង្គោលភ្លេីងយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើករថយន្តរបួសដៃខាងឆ្វេង រីឯរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១និង៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសម្ដីរបស់អ្នកបេីករថយន្តស្តារិចខាងលេីបានឲ្យដឹងថា គាត់បានបើករថយន្តម៉ាកស្តារិច ពណ៌ប្រាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានម៉ូតូ២គ្រឿង ធ្វេីដំណេីរមកពីក្រោយស្របទិសគ្នា ហេីយបានជិះជ្រេចុះជ្រេឡេីង ដោយរថយន្តគាត់មានល្បឿនលឿនខ្លាចទៅបុកនឹងម៉ូតូ ក៏បួងចង្កូតគេចតែ សំណាងមិនល្អជ្រុលទៅបុកនឹងបង្គោលភ្លេីងមួយដេីមស្ទេីរតែបាក់ ហេីយបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែងខាងមុខ រួមទាំងបែកកញ្ចក់នឹងផ្ទុះពោង ចំណែកឯខ្លួនគាត់របួសដៃខាងឆ្វេង។
ក្រោយពេលកេីតហេតុ រថយន្តខាងលេីត្រូវបានសម្ថកិច្ចជំនាញចរាចរណ៍ជេីងគោក ធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់