ចេក គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានភាពពេញនិយមយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់វ័យ ហើយវាមានភាពងាយស្រួលក្នុងការរកទិញបំផុតនៅតាមទីផ្សាយនានា។ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សុខភាព ចេក ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់ផងដែរ។ ព្រោះវីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីន នៅក្នុងផ្លែចេក អាចជួយផ្តល់សំណើមដល់ស្បែក និងការពារស្បែកពីរ៉ាឌីកាល់សេរី ដែលធ្វើឲ្យស្បែកជ្រីជ្រួញឆាប់ចាស់។
ធាតុផ្សំ៖
- ចេកទុំ ១ផ្លែ(កិនឲ្យម៉ត់)
- ទឹកឃ្មុំ ១ស្លាបព្រា(សម្រាប់ស្បែកស្ងួត) ឬទឹកក្រូចឆ្មារ ១ស្លាបព្រា(សម្រាប់ស្បែកមានខ្លាញ់)
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរបញ្ចូលគ្នារហូតទាល់តែក្លាយទៅជាល្បាយតែមួយ។
២.លាបនៅលើផ្ទៃមុខរបស់អ្នក ១៥ទៅ ២០នាទី ទើបលាងជម្រះជាមួយទឹកធម្មតា។
៣.សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច យ៉ាងតិចបំផុត៣ដងក្នុងមួយសប្តាហ៍៕
ប្រភពៈ rak sukapap
មតិយោបល់