ព័ត៌មានជាតិ

គួរឲ្យអាណិតណាស់! គ្រូបង្រៀន២នាក់ប្ដីប្រពន្ធត្រូវបានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង

បាត់ដំបងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងទំហំ៩x៦ម៉ែត្រជញ្ជាំងក្ដារដំបូលស័ង្កសី បណ្តាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិទួលបល័្លង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះជាប្ដីឈ្មោះ ជុំ សុភ័ក្ត អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌិន សារឿត អាយុ៣១ឆ្នាំ មានមុខរបរជាគ្រូបង្រៀនទាំងប្ដីទាំងប្រពន្ធ។ មូលហេតុ មកពីម្ចាស់ផ្ទះទាំង២នាក់ប្ដីប្រពន្ធ បានចាកចេញពីផ្ទះទៅទីរួមខេត្តបាត់ដំបង ដើម្បីធ្វើអនុរក្ស ហើយបានចាក់សោរផ្ទះទុកចោល។

តាមការសន្និដ្ឋានរបស់សម្ថកិច្ច គឺប្រហែលបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ទើបបណ្តាលឲ្យរងការខូចខាត ផ្ទះនិងរបស់របរគ្រឿងសង្ហារឹមក្នុងផ្ទះឆេះទាំងស្រុង តែមិនទាន់អាចវាយតម្លៃបានថាអស់ចំនួនប៉ុន្មាននោះទេ៕

មតិយោបល់