កណ្តាលៈ គួរឲ្យអនិច្ចារបុរសម្នាក់ បានបាត់បង់ជីវិតដោយសារទៅធ្វើការបោចស្មៅកំពីងពួចនៅក្នុងស្រះទឹកយកទៅលក់ដើម្បីចិញ្ចឹមក្រពះ តែអកុសលសំណាងអាក្រក់បានលង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្រះទឹករបស់ឈ្មោះ ឈឹម សារ៉េត ខាងកើតក្រោយផ្ទះ ឡៅ សាន្ត ភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីនគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេត សារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រោលគោ ឃុំសំបួរមាស។
ប្រភពដដែលពីនគរបាលបានបញ្ជាក់ថា វេលាម៉ោង៧ព្រឹក ជនរងគ្រោះបានទៅធ្វើការបោចស្មៅកំពីងពួចនៅក្នុងស្រះទឹកខាងលើ ពេលទៅដល់ជនរងគ្រោះបានរុញស្មៅកំពីងពួយ ចេញពីស្រះទឹកយកមកលើគោក នៅពេលជនរងគ្រោះរុញស្មៅមក ក៏លិចទឹកតែម្ដង ហើយឈ្មោះ ជុំ ញ៉ាញ់ អ្នកធ្វើជាមួយ ក៏ស្ទុះទៅជួយ តែស្រង់ជនរងគ្រោះមិនរួច ក៏ស្រែកហៅឲ្យគេជួយ ភ្លាមៗនោះ ក៏មានអ្នកភូមិទៅជួយ ជនរងគ្រោះស្រង់យកមកលើគោកធ្វើចលនា ជនរងគ្រោះដកដង្ហើមមួយៗ។
អ្នកភូមិនិងអ្នកជួយនាំគ្នាយកទៅពេទ្យកាល់ម៉ែត្រ ភ្នំពេញ ពេលទៅដល់ពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់ហើយ៕
មតិយោបល់