ថ្វីបើផ្លែទ្រលឹងទឹង មិនសូវមានប្រជាប្រិយដូចផ្លែឈើដែលមានរសជាតិជូរដ៏ទៃទៀតក៏ពិតមែន ប៉ុន្តែបើនិយាយាពីអត្ថប្រយោជន៍វិញ គឺមិនចាញ់គេឡើយ។ ផ្លែឈើមានប្រភពមកពីតំបន់ត្រូពិចមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន C វីតាមីន B សារធាតុប្រឆាំងអុកស៊ីតកម្ម ផូស្វ័រ និងជាតិដែក ដែលល្អបំផុតសម្រាប់រាងកាយ។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ផ្លែទ្រលឹងទឹង អាចព្យាបាលជំងឺច្រើនមុខ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនទាន់ដឹងនៅឡើយទេ។
ខាងក្រោមនេះ គឺជារបៀបប្រើផ្លែទ្រលឹងទឹង ដើម្បីព្យាបាលជំងឺ ៤មុខ៖
ព្យាបាលបញ្ហាក្អក
យកផ្លែទ្រលឹងទឹង២ទៅ៣ផ្លែ ស្ករសចំនួន១ស្លាបព្រា និងទឹក១កែវ ទៅដាំឲ្យពុះ។ ចែកភេសជ្ជៈនេះជាពីរ សម្រាប់ទទួលទានមុនពេលញ៉ាំអាហារពេលព្រឹកពាក់កណ្តោល និងមុនពេលអាហារពេលល្ងាចពាក់កណ្តោល។
ព្យាលបាលរោគមុន
សូមយកផ្លែទ្រលឹងទឹង១ផ្លែ ទៅដំឲ្យម៉ត់ រួចពូតយកទឹកលាបត្រង់កន្លែងដែលកើតមុន ហើយទុករយៈពេល៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តជារៀងរាល់ថ្ងៃ ជាតិអាស៊ីតរបស់ផ្លែឈើមួយប្រភេទនេះ នឹងកម្ចាត់មុនមិនឲ្យសល់ឡើយ។
ព្យាបាលជំងឺរលាកសន្លាក់
យកផ្លែទ្រលឹងទឹង២ទៅ៣ផ្លែ ដំឲ្យម៉ត់ រួចយកមកបំពោកត្រង់កន្លែងដែលមានការឈឺចាប់មួយថ្ងៃឲ្យបាន ២ទៅ៣ដង។ ទុកឲ្យស្ងួតទើបលាងសម្អាតចេញ ក៏ប៉ុន្តែអ្នកត្រូវអនុវត្តជាប្រចាំ ដើម្បីឲ្យជំងឺឆាប់ជាសះស្បើយ។
ព្យាបាលបញ្ហាឈឺធ្មេញ
អ្នកគ្រាន់តែយកផ្លែទ្រលឹងទឹង ១ផ្លែទៅដុំឲ្យម៉ត់ រួចបិតត្រង់កន្លែងដែលឈឺចាប់។ មួយស្របក់ក្រោយមកការរឈឺចាប់នឹងបាត់ ឆាប់រហ័សជាងការប្រើថ្នាំបំបាត់ការឈឺចាប់ដែលមានលក់នៅតាមឱសថស្ថានទៅទៀត៕
មតិយោបល់