ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលលួចលុយក្នុងផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ បានសម្រេច!

ត្បូងឃ្មុំ: ករណីចោរកម្ម (លួចប្រាក់) មួយកើតឡើង ដោយជនសង្ស័យម្នាក់ចូលផ្ទះគេ ដើម្បីលួយយកប្រាក់ តែត្រូវម្ចាស់គេទាន់ក៏ស្រែកឆោរឡោ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២និង២នាទីរំលងអធ្រាត្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ ហេង សុខឃន់ ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង មាន ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះបង្កដោយជនសង្ស័យឈ្មោះ ម៉ា រ៉េន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជីកែ សង្កាត់សួង ក្រុងសួង បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើ លួចយកប្រាក់ចំនួន៧,៦០០,០០០រៀល (ប្រាំពីរលានប្រាំមួយសែនរៀលគត់) និងប្រាក់ដុល្លារចំនួន២៧០$ (ពីររយចិតសិបដុល្លារគត់) ខណ:ពេលជនរងគ្រោះកំពុងសម្រាកនៅក្នុងបន្ទប់គេង។

ក្រោយពេលកើតហេតុជនសង្ស័យគេចខ្លួនបាត់ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមៗ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមជាមួយវត្ថុតាងទឹកប្រាក់ចំនួន៧,៦០០,០០០រៀល (ប្រាំពីរលានប្រាំមួយសែនរៀលគត់) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់