ព័ត៌មានជាតិ

ផឹកស្រវឹងកើតភ្លើងប្រចណ្ឌទាញកាំបិតខ្វែវដេញកាប់ប្រពន្ធមួយកាំបិតរងរបួសធ្ងន់!

ប៉ៃលិនៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផឹកស៊ីស្រវឹង បង្កើតជាភ្លើងប្រចណ្ឌ បង្កហិង្សារ ទាញកាំបិតខ្វែវដេញកាប់ប្រពន្ធ បណ្ដាលឲ្យត្រូវចំ​ខាងលើភ្នែកជើងខាងឆ្វេង មួយកាំបិតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកូនដំរី ឃុំស្ទឺងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនបង្កជាប្ដីមានឈ្មោះ ធួន ធឿន អាយុ ៤២ឆ្នាំ រស់នៅភូមិខ្នាយ ឃុំតោ្នតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។ ចំណែកឯជនរងគ្រោះជាប្រពន្ធមានឈ្មោះ ង៉ែត ស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិខ្នាយ ឃុំតោ្នតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដូចគ្នា ហើយបច្ចុប្បន្នទាំង២នាក់ប្ដីប្រពន្ធ បានធ្វើចំណាកស្រុកមករកការងារធ្វើ នៅភូមិឃុំកើតហេតុខាងលើ។

ក្នុងនោះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យហិង្សានេះកើតឡើង គឺដោយសារតែជនបង្កជាប្ដី បានផឹកស្រាស្រវឹង កើតភ្លើងប្រចណ្ឌប្រពន្ធ ក៏បានទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធបណ្ដាលឲ្យត្រូវចំ​ខាងលើភ្នែកជើងខាងឆ្វេងមួយកាំបិតរងរបួសធ្ងន់បែបនេះតែម្តង៕

មតិយោបល់