ព័ត៌មានជាតិ

បុរសបរទេសស្បែកសម្នាក់ ខឹងដកលុយពី ATM ពីធនាគារកាណាឌីយ៉ាមិនបាន វាយទូដកលុយនោះប្រាវ (មានវីដេអូ)

ភ្នំពេញៈ បុរសជាតិបរទេសស្បែកសម្នាក់ ទំនងជាបែកថ្នាំផងនោះ បានវាយទូដកលុយ ATM របស់ធនាគារ កាណាឌីយ៉ា ធ្វើឲ្យបាក់ឈើនៅខាងក្នុងទូនោះមួយដុំធ្លាយតែម្តង ដោយសារតែដកលុយមិនបាន។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន របស់ Post News បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ១១ និង៤៥នាទី នៅខាងមុខក្រសួងប្រៃនីយ៍ និងទូរគមនាគមន៍ ស្ថិតនៅក្នងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ គេបានឃើញបុរសជាជនបរទេសស្បែកសម្នាក់ ខឹងដកលុយមិនបាន គឺបានវាយទូដកលុយនោះបែកឈើនៅខាងក្នុងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចដែលនៅជិតនោះ បាននាំគ្នាឃាត់ខ្លួនជនបរទេសដែលបង្កហេតុខាងលើនោះ ដើម្បីដោះស្រាយទូទាត់សំណងចំពោះការធ្វើឲ្យខូចខាតទូ ATM របស់ធនាគារ កាណាឌីយ៉ា ខាងលើនោះ៕

https://youtu.be/jlTVMZaxDaQ

https://youtu.be/NswZrEZjx6w

photo_2016-06-02_00-03-22

photo_2016-06-02_00-03-26

photo_2016-06-02_00-03-30

photo_2016-06-02_00-03-35

មតិយោបល់