សៀមរាបៈ លោកអនុប្រធានការិយាល័យចរាចរណ៍ នៃស្នងការខេត្តសៀមរាប បានប្រាប់Post News ថា បុរស២នាក់ជិះម៉ូតូម៉ាកសង់ឌុបគ្នា បានជែងរថយន្ត១គ្រឿង មិនផុតក៏ប៉ះរថយន្ត ដួលត្រូវរថយន្តបុកនិងកិន បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។
ចំណែកសាកសព ប្រគល់ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់