ព័ត៌មានកីឡា

អ្នករៀបចំកម្មវិធីកីឡាស៊ីហ្គេមបានប្រាប់ទៅអ្នកគាំទ្រម៉ាឡេស៊ីឱ្យមានអាកប្បកិរិយាល្អបន្តិច

កាលពីថ្ងៃអង្គារអ្នករៀបចំការប្រកួតកីឡាស៊ីហ្គេមបានជំរុញអ្នកគាំទ្រឱ្យមានអាកប្បកិរិយាល្អបន្តិច បន្ទាប់ពីអ្នកគាំទ្រម៉ាឡេស៊ីបានបញ្ចេញកំហឹងដោយស្រែកថា “ឆ្កែសិង្ហបុរី” ក្នុងអំឡុងពេលប្រកួតជាមួយនឹងសិង្ហបុរី។

បើតាមវីដេអូឃ្លីបរយៈ ២០ វិនាទីរបស់ក្រុមអ្នកគាំទ្រម៉ាឡេស៊ីដែលមានចំណងជើងថា “សិង្ហបុរីសត្វឆ្កែ” (ឆ្កែ) ត្រូវបានគេបង្ហោះតាមអ៊ីនធឺណិត។ ក្រុមនេះត្រូវបានគេជឿថាជាសមាជិកនៃក្រុម Ultras Malaya ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រខ្លាំងក្នុងការប្រកួតបាល់ទាត់។ ក្នុងកំឡុងជំនួបនោះ ម៉ាឡេស៊ី ឈ្នះ ២-១ លើប្រទេសជិតខាងសិង្ហបុរី នៃពូល A នៅកីឡដ្ឋាន Shah Alam កាលពីថ្ងៃទី ១៦ ខែសីហា។

គណៈកម្មាធិការរៀបចំប្រទេសម៉ាឡេស៊ី (Masoc)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧប្បត្តិហេតុណាដែលផ្ទុយនឹងស្មារតីនៃការរួបរួមគ្នានិងសាមគ្គីភាពជាពិសេសការប្រមាថដល់ប្រទេសដែលចូលរួមដទៃទៀតក្នុងទម្រង់បែបណានោះគឺជាការសោកស្តាយយ៉ាងខ្លាំង” ។

នៅក្នុងហេតុការណ៍នោះ ត្រូវបានគេជម្រុញឱ្យអ្នកគាំទ្របញ្ឈប់ការនិយាយប្រមាថសាសនាឬពូជសាសន៍ដែលប្រមាថគ្រប់ពេល នេះបើយោងតាម Football Asia៕

មតិយោបល់