ព័ត៌មានជាតិ

ជនជាតិអង់គ្លេសម្នាក់គាំងបេះដូងស្លាប់

ភ្នំពេញៈ បុរសវ័យចំណាស់ជនជាតិអង់គ្លេសម្នាក់បានគាំងបេះដូងស្លាប់ បន្ទាប់ពីគាត់មានជំងឺទឹកនោមផ្អែមធ្វើទុកខ្លួន ហើយប្រពន្ធរបស់គាត់ទូរស័ព្ទហៅរថយន្តសាម៉ុយរបស់មន្ទីរពេទ្យ Contral ដឹកបញ្ចូនទៅសង្គ្រោះ ពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារទី៣ បានឲ្យដឹងថា ករណីជនជាតិបរទេសគាំងបេះដូងស្លាប់ដោយសារជំងឺប្រចាំកាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

សាកសពឈ្មោះ CLOUGH PAUL COLIN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអង់គ្លេស មុខបរគ្រប់គ្រងបារ កាន់លិខិតឆ្លងដែនលេខ៧៦១៣២៨៧០ ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។

តាមប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះ មាស ឡាណា អាយុ២៨ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ប្តីរបស់គាត់ បានស្លាប់នៅពេលដឹកចេញពីផ្ទះជួលរបស់គាត់ ពេលបញ្ចូនទៅមន្ទីរContral ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៤ ក្បែរផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយដឹកបញ្ចូនទៅសង្គ្រោះ តែអកុសលពេលដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យពិនិត្យមើល ក៏បានស្លាប់បាត់ទៅហើយ ។ លុះនៅថ្ងៃទី៣០ ខែឧសភា វេលាម៉ោង៤រសៀលទើបប្រពន្ធជនរងគ្រោះរាយការណ៍ជូននគរបាលមូលដ្ឋានថា ប្តីរបស់គាត់ជាជនជាតិអង់គ្លេសបានស្លាប់ដោយសារជំងឺប្រចាំកាយ ។

បន្ទាប់ពីសមត្ថកិច្ចបានទទួលដំណឹងថា មានករណីខាងលើ ភ្លាមៗនោះទើបកម្លាំងបានចុះទៅសហការជាមួយកម្លាំងផ្នែកបច្ចេកទេសក្រុងត្រួតពិនិត្យទៅលើសពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទើបដឹងថាការស្លាប់នេះដោយសារជំងឺប្រចាំ(កាយទឹកនោមផ្អែម) ពិតប្រាកដមែន ៕

photo_2016-06-01_11-23-18

មតិយោបល់