ព័ត៌មានជាតិ

ស្លាប់៤នាក់ របួសធ្ងន់ស្រាល២១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣១ឧសភា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ មាន ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ១១នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ១០នាក់ ( ស្រី ២នាក់ )។ នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើក នេះបណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៣គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿងរថយន្តធុនធំចំនួន៣គ្រឿង និងយានផ្សេងៗ ១គ្រឿង ​(គិតចាប់ពីម៉ោង ១៤ ថ្ងៃទី៣០ ខែឧសភា ដល់ម៉ោង ១៤ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ )។

ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែល បណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន​ ៤លើក ( ស្លាប់ ១នាក់) , ស្រវឹង ២លើក ( ស្លាប់ ១នាក់ ) ,ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ២នាក់ ) បត់គ្រោះថ្នាក់២លើក និងមិនប្រកាន់ស្តាំ ១លើក។ ក្នុងនោះ អ្នក មិន ពាក់មួក សុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១៧នាក់ ( យប់ ៦នាក់ )។

គ្រោះថ្នាក់នៅលើដងផ្លូវរួមមាន ផ្លូវជាតិចំនួន៨លើក ផ្លូវខេត្ត-ក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមានម៉ូតូ៦លើក រថយន្តធុនតូច២លើក និងរថយន្តធុនធំ៣លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្ត ទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ២លើក ស្លាប់ ២នាក់ របួស ២នាក់ ខេត្តកំពង់ចាម ២លើក ស្លាប់ ១នាក់ ( ស្រី ) របួស ៣នាក់ និងខេត្តកំពង់ឆ្នាំង ១លើក ស្លាប់ ១នាក់។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣៦៥៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៧៦៤គ្រឿង និងពិន័យសរុប១៨៩១គ្រឿង៕

photo_2016-06-01_08-40-19photo_2016-06-01_08-39-46photo_2016-06-01_05-57-12photo_2016-06-01_05-57-15

មតិយោបល់