ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវជនសង្ស័យ ចាប់អូសដៃ និងគំរាមអារ.កសម្លាប់ នៅមាត់បឹងក្រោយផ្ទះ បើមិនព្រម…

ពោធិ៍សាត់ៈ កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ស្ថិតនៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ ហៀន ដៀល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ ។
ស្រ្តីរងគ្រោះឈ្មោះ រ.យ អាយុ ៥៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិឃុំជាមួយគ្នា ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា ៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលកំពុងនៅក្រោមផ្ទះ ស្រាប់តែជនសង្ស័យមកធ្វើសកម្មភាព និងគំរាមអារ.ក មិនតែប៉ុណ្ណោះចាប់អូសដៃយកទៅចំណុចមាត់បឹងកំពង់ខ្ញុំ ផ្នែកខាងក្រោយផ្ទះចម្ងាយប្រមាណ ៥៥ ទៅ ៦០ម៉ែត្រ ក្នុងគោលបំណងរំលោភ និងបង្ខំរូបគាត់ឲ្យដោះសម្លៀកបំពាក់ បើពុំដូច្នោះទេវានឹងអារ.កសម្លាប់ចោល។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះពិតជាសំណាងល្អ ដែលត្រូវកូនបំភ្លឺពិលស្រែកហៅ ធ្វើឲ្យជនសង្ស័យភ័យរត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងធ្វើតេស្ដទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន រួចក៏បំពេញសំណុំបែបបទកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់